ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៏ថាចាប់អារម្មណ៏ក្នុងការចុះកុងត្រាយកកីឡាករ Jesse Lingard ពីក្លឹប Manchester United នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។កីឡាករវ័យ28ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្ដាលរដូវកាលមុនដោយខ្ចីជើងនៅក្រុម West Ham ស៊ុតបញ្ចូលទី9គ្រាប់ និងបង្កើតឳកាស5ដងដល់មិត្តរួមក្រុមក្នុងការបង្ហាញខ្លួន16ប្រកួត សម្រាប់ក្រុមញញួរអង់គ្លេស។
\r\n\r\n\r\n\r\n
ក្រុមលោក David Moyes ចង់ទិញយកគេក្នុងរដូវក្ដៅនេះ ប៉ុន្តែពួកគេខ្វះដើមទុននេះ។ បើយោងតាមកាសែត 90Min បានឲ្យដឹងថា ក្លឹប Atletico បានធ្វើការទាក់ទងទៅកាន់ Man United រួចស្រេចហើយដើម្បីធ្វើការចរចារតម្លៃទិញកីឡាករសញ្ជាតិអង់គ្លេសរូបនេះមុនរដូវកាល2021-22 ។
\r\n\r\n\r\n\r\n
កាសែតដដែលបានបន្តថា លោក Diego Simeone គ្រូបង្វឹកក្លឹបអេស្ប៉ាញ គឺជាអ្នកគាំទ្រកីឡាករ Lingard ម្នាក់ផងដែរ ព្រោះគេជាកីឡាករដែលមានកម្លាំង និងសមត្ថភាពក្នុងការលេងនៅតំបន់ខ្សែប្រយុទ្ធច្រើនតំណែងផ្សេងគ្នា។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅមានកុងត្រាជាមួយ Old Trafford រហូតដល់រដូវក្ដៅក្រោយ ប៉ុន្តែក្លឹបបិសាចក្រហមនៅតែទាមទារតម្លៃខ្លួនកីឡាកររូបនេះក្នុងតម្លៃ 25លានផោនដដែល៕
\r\n\r\n\r\n\r\n
ប្រភព៖ Sportsmole
By: Admin1