នៅពេលចង់លេងល្បែងនៅកាស៊ីណូចូរគិតអំពីគេហទំព័រ vplay24.com ដែលជាគេហទំព័រលេងល្បែងតាមអ៊ីនធឺណិត ជាមួយនឹងល្បែងកាស៊ីណូច្រើនប្រភេទមានដូចជា ហ្គេមស្លត ការចាក់បាល់ ជល់មាន់ បាញ់ត្រី ... ក្រុមការងារយើងខ្ញុំរងចាំបម្រើសេវាកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃ។

Paul Pogba អាចមានឳកាសនិង​ក្រុម Liverpool ទិញយកក្នុងរដូវក្ដៅនេះ


    3 ឆ្នាំមុន

លោក Mino Raiola ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករ Paul Pogba ត្រូវបានគេរាយការណ៏ថាបានទាក់ទងក្រុម Liverpool និងផ្ដល់ឳកាសឲ្យពួកគេចុះកុងត្រាយកខ្សែបម្រើរបស់ក្រុម Man Utd រូបនេះសម្រាប់ទីផ្សាររដូវក្ដៅ។កុងត្រារបស់កីឡាកវ័យ28ឆ្នាំនេះនៅក្រុម Man Utd នឹងផុតកំណត់នៅចុងខែមិថុនា ឆ្នាំក្រោយ ហើយត្រូវបានគេគិតថា Pogba មិនចង់បន្តកុងត្រាថ្មីទៀតទេ ដែលអាចបង្ខំឲ្យក្រុមបិសាចក្រហមលក់គេចេញក្នុងទីផ្សារបច្ចុប្បន្ន។

\r\n\r\n

 

\r\n\r\n

ក្លឹប PSG ត្រូវបានគេរាយការណ៏ថាកំពុងនាំមុខគេក្នុងការដណ្ដើមកីឡាករបារាំងនេះ ដែលគេមិនទាន់បានបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពដើមរដូវកាលនៅក្រុមបិសាចក្រហមឡើយ ដោយសារគេបានចូលរួមលេងនៅពាន Euro 2020 នៅក្រុមជម្រើសជាតិបារាំង។

\r\n\r\n

ទោះបីជាយ៉ាងណាក្ដី បើយោងតាមកាសែត Le10Sport លោក Raiola បានទាក់ទងទៅក្រុមហង្សក្រហមដើម្បីផ្ដល់ឳកាសចុះកុងត្រាយក Pogba មុនគេ។

\r\n\r\n

 

\r\n\r\n

កាសែតដដែលបន្តថា ក្លឹប Liverpool មិនទាន់ចង់បានគេក្នុងរដូវក្ដៅនេះទេ ប៉ុន្តែអាចនឹងសាកល្បងដាក់សំណើរនាខែមករាឆ្នាំក្រោយ នៅពេលកីឡាករខ្សែបម្រើរូបនេះនៅមានកុងត្រាតែ6ខែទៀតប៉ុណ្ណោះក្នុងកុងត្រារបស់គេ។Pogba មានបញ្ហារបួសកាលពីរដូវកាលមុន ប៉ុន្តែគេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុមលោក Ole Gunnar Solskjaer ដោយគេបានបង្ហាញខ្លួនតែ42ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួត ដោយស៊ុតបញ្ចូលទី6គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន 9ដងផងដែរ៕

Paul Pogba អាចមានឳកាសនិង​ក្រុម Liverpool ទិញយកក្នុងរដូវក្ដៅនេះ

By: Admin1

★ អត្ថបទទាក់ទង ★