លោក Mino Raiola ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករ Paul Pogba ត្រូវបានគេរាយការណ៏ថាបានទាក់ទងក្រុម Liverpool និងផ្ដល់ឳកាសឲ្យពួកគេចុះកុងត្រាយកខ្សែបម្រើរបស់ក្រុម Man Utd រូបនេះសម្រាប់ទីផ្សាររដូវក្ដៅ។កុងត្រារបស់កីឡាកវ័យ28ឆ្នាំនេះនៅក្រុម Man Utd នឹងផុតកំណត់នៅចុងខែមិថុនា ឆ្នាំក្រោយ ហើយត្រូវបានគេគិតថា Pogba មិនចង់បន្តកុងត្រាថ្មីទៀតទេ ដែលអាចបង្ខំឲ្យក្រុមបិសាចក្រហមលក់គេចេញក្នុងទីផ្សារបច្ចុប្បន្ន។
\r\n\r\n\r\n\r\n
ក្លឹប PSG ត្រូវបានគេរាយការណ៏ថាកំពុងនាំមុខគេក្នុងការដណ្ដើមកីឡាករបារាំងនេះ ដែលគេមិនទាន់បានបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពដើមរដូវកាលនៅក្រុមបិសាចក្រហមឡើយ ដោយសារគេបានចូលរួមលេងនៅពាន Euro 2020 នៅក្រុមជម្រើសជាតិបារាំង។
\r\n\r\nទោះបីជាយ៉ាងណាក្ដី បើយោងតាមកាសែត Le10Sport លោក Raiola បានទាក់ទងទៅក្រុមហង្សក្រហមដើម្បីផ្ដល់ឳកាសចុះកុងត្រាយក Pogba មុនគេ។
\r\n\r\n\r\n\r\n
កាសែតដដែលបន្តថា ក្លឹប Liverpool មិនទាន់ចង់បានគេក្នុងរដូវក្ដៅនេះទេ ប៉ុន្តែអាចនឹងសាកល្បងដាក់សំណើរនាខែមករាឆ្នាំក្រោយ នៅពេលកីឡាករខ្សែបម្រើរូបនេះនៅមានកុងត្រាតែ6ខែទៀតប៉ុណ្ណោះក្នុងកុងត្រារបស់គេ។Pogba មានបញ្ហារបួសកាលពីរដូវកាលមុន ប៉ុន្តែគេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុមលោក Ole Gunnar Solskjaer ដោយគេបានបង្ហាញខ្លួនតែ42ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួត ដោយស៊ុតបញ្ចូលទី6គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន 9ដងផងដែរ៕
By: Admin1