ខ្សែការពារកណ្ដាលរឹងម៉ាំរបស់ Angkor Tiger ស្រាំង ទិត្យឈី បានសម្ដែងការអរគុណទៅកាន់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) ដែលបានប្រឹងប្រែងស្វែងរកយុត្តិធម៍ជូនក្លឹបរបស់ខ្លួន បើទោះត្រូវពិន័យ៤ប្រកួត។
\r\n\r\nសម្រាប់ការប្រកួតទល់ណាហ្គាវើលដ៍ ទិត្យឈី និង ឈង់ ប៊ុនណាត ទទួលបានកាតក្រហមដូចគ្នាកាលលេងទល់ ណាហ្គាវើលដ៍ ដែលចាញ់២-១ នៃលីគកំពូលសប្ដាហ៍ទី១០។ ក្រោយមកមានរឿងរាវមិនអស់ចិត្តជាច្រើនបានកើតឡើង ហើយក៏មានការស្នើសុំឲ្យសហព័ន្ធពិនិត្យមើលឡើងវិញទាក់ទងការកាត់ក្ដីរបស់អាជ្ញាកណ្ដាលនៅប្រកួតនោះ។ យ៉ាងណារឿងនេះសហព័ន្ធបានស្រាវជ្រាវ និងដាក់ទោសខ្សែការពារខាងលើមិនឲ្យលេង៤ប្រកួត។ ក្រោយការសម្រេចនេះខ្សែការពារដដែលមិនបានអន់ចិត្តអ្វីឡើយ ផ្ទុយទៅវិញបានអរគុណទៅកាន់សហព័ន្ធផងដែរ ដែលបានខិតខំស្វែងរកដើមហេតុនេះរឿងជូន Tiger ។
\r\n\r\nចំណែកការប្រកួតសប្ដាហ៍ទី១០នៃលីគកំពូលកម្ពុជារបស់ Tiger បានបញ្ចប់ទៅត្រឹមស្មើគ្នា២-២ បើទោះក្រុមភ្ញៀវ Tiger បាននាំមុខម្ដងហើយម្ដងទៀតទៅលើអាស៊ីអឺរ៉ុបយ៉ាងណាក្ដី។ រូបគេបានលើកឡើងដែរថា ការបាត់បង់បីពិន្ទុនេះមិនមែនមកពីគ្មានខ្លួន និង ប៊ុនណាត ទាំងស្រុងទេ។ គឺមកពីអាស៊ីអឺរ៉ុបធ្វើបានល្អតែម្ដងម្សិលមិញនៅតំបន់ប្រយុទ្ធ ទើបក្រុមនេះអាចតាមស្មើយើងម្ដងហើយម្ដងទៀត។ និយាយទៅខ្សែប្រយុទ្ធអាស៊ីអឺរ៉ុបច្បាស់ដែរ ហើយក៏តែងរកបានគ្រាប់បាល់មិនថាប៉ះក្រុមខ្លាំងឬខ្សោយឡើយ៕
\r\n\r\nSource: Sabay
\r\n\r\n
By: IT DEV