ខ្សែការពារកណ្ដាលនៃក្រុមអធិរាជស Real Madrid គឺ Raphael Varane ត្រូវបានគេជឿថាក្លឹបបានអនុញ្ញាតឲ្យសាមីខ្លួនកីឡាករធ្វើការចរចារជាមួយក្លឹប Man Utd ហើយ ខណៈដែលក្រុមបិសាចក្រហមនេះកំពុងតាមចង់បានកីឡាកររូបនេះជាខ្លាំង។ក្រុមលោក Ole Gunnar Solskjaer ក៏ត្រូវគេជឿថាជិតទិញបានកីឡាករ Varane ផងដែរ ដែលគេនឹងក្លាយជាដៃគូយូរអង្វែងរបស់កីឡាករ Harry Maguire ។
\r\n\r\n\r\n\r\n
កីឡាករបារាំងរូបនេះ កំពុងសម្រាកលំហែរកាយជាមួយគ្រួសាររបស់ខ្លួនក្រោយការប្រកួត Euro 2020 ប៉ុន្តែគេក៏នៅមានចិត្តក្នុងការផ្ទេរទៅ Manchester United ផងដែរ ដោយគេចង់ធ្វើដំណើរទៅកាន់ទឹកដី Manchester តែម្ដង ពោលគឺគេមិនចង់ទៅចូលរួមការហ្វឹកហាត់នៅ Real Madrid ឡើយ។បើយោងតាមកាសែត Sky Sport News បានផ្សាយថា ក្លឹបអធិរាជស បានផ្ដល់ឲ្យក្រុម Man United នូវភ្លើងបៃតងក្នុងការចរចារជាមួយកីឡាកររបស់ខ្លួន ហើយការចរចារទាំងនេះកំពុងដំណើរការយ៉ាងរលូន។
\r\n\r\n\r\n\r\n
កាសែតដដែលក៏បានបន្តថា ក្លឹប Real Madrid និង Man United នឹងចាប់ផ្ដើមការចរចារទៅលើតម្លៃខ្លួនបើសិន Man Utd បានយល់ព្រមជាលក្ខណៈសាមីខ្លួនជាមួយកីឡាករហើយនោះ ប៉ុន្តែក្លឹប Paris Saint-Germain ក៏កំពុងត្រៀមខ្លួនក្នុងការដាក់សំណើរដូចគ្នា។
\r\n\r\nVarane នៅសល់កុងត្រាតិចជាង 12ខែទៀតនៅ Real ហើយគេបានស៊ុតបញ្ចូលទី17គ្រាប់ ក្នុងការបង្ហាញខ្លួន360ប្រកួតសម្រាប់ Real Madrid ក្នុងរយៈពេលជាង10ឆ្នាំកន្លងមក៕
\r\n\r\n\r\n\r\n
ប្រភព ៖ Sportsmole
By: Admin1