នៅពេលចង់លេងល្បែងនៅកាស៊ីណូចូរគិតអំពីគេហទំព័រ vplay24.com ដែលជាគេហទំព័រលេងល្បែងតាមអ៊ីនធឺណិត ជាមួយនឹងល្បែងកាស៊ីណូច្រើនប្រភេទមានដូចជា ហ្គេមស្លត ការចាក់បាល់ ជល់មាន់ បាញ់ត្រី ... ក្រុមការងារយើងខ្ញុំរងចាំបម្រើសេវាកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃ។

Real Madrid សុខចិត្តធ្វើរឿងមួយនេះជាមួយ Manchester United


    3 ឆ្នាំមុន

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៏ថាបានយល់ព្រមឲ្យកីឡាករ Raphael Varane ចាកចេញក្នុងរដូវក្ដៅនេះ ដោយក្រុម Man Utd ជំរុញក្នុងការទិញយកកីឡាករសញ្ជាតិបារាំងនេះ ។ ក្រុមបិសាចក្រហមត្រូវបានគេជឿថាបានចាត់ទុកកីឡាករដែលឈ្នះពាន World Cup នេះជាគោលដៅយូរអង្វែងរបស់ខ្លួន និងជាដៃគូល្អរបស់ខ្សែការពារកណ្ដាល Harry Maguire ហើយ Varane ក៏ចង់ផ្ទេរទៅកាន់ Old Trafford ដូចគ្នាក្នុងរដូវក្ដៅ។

\r\n\r\n

 

\r\n\r\n

កីឡាករវ័យ28ឆ្នាំរូបនេះ នឹងផុតកុងត្រានាខែមិថុនាឆ្នាំក្រោយ ហើយបើយោងតាមការចុះផ្សាយពីកាសែត Goal ក្លឹបអធិរាជស បានចុះចាញ់ ដោយសុខចិត្តដោះលែងកីឡាករបារាំងរូបនេះទៅក្នុងទីផ្សារ។ សេចក្ដីរាយការណ៍ដដែលបានបន្តថា លោក Carlo Ancelotti បានផ្ដល់កុងត្រាតែមួយគត់ដល់ Varane ហើយ Man Utd ត្រូវបានគេរំពឹងថានឹងដាក់សំណើរទិញផ្លូវការក្នុងពេលឆាប់ៗខាងមុខ។

\r\n\r\n

 

\r\n\r\n

ក្រុមលោក Ole Gunnar Solsskjaer ត្រូវបានគេផ្សាយថាបានត្រៀមប្រាក់40លានផោនសម្រាប់ទិញ Varane ប៉ុន្តែ Real យល់ថាគេមានតម្លៃខ្លួនយ៉ាងហោចណាស់ក៏ជិត60លានផោនដែរ។Varane ដែលបានចូលប្រកួតឲ្យក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៏ Euro2020 បានបង្ហាញខ្លួន360ប្រកួតសម្រាប់ Real Madrid ក្នុងនោះបានឈ្នះពាន La Liga 3ដង និងពាន Champions League 4ដងផងដែរ ៕

\r\n\r\n

 

\r\n\r\n

ប្រភព ៖  Sportsmole

Real Madrid សុខចិត្តធ្វើរឿងមួយនេះជាមួយ Manchester United

By: Admin1

★ អត្ថបទទាក់ទង ★