ក្រុម PSV Eindhoven vs. Galatasaray នឹងជួបគ្នាសម្រាប់ការប្រកួតពាន Champions League ធ្វើឡើងនៅវេលាម៉ោង 2:០០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី22 កក្កដា 2021 នៅទឹកដីកីឡាដ្ឋាន Philips Stadion ។ក្រោយបានបញ្ចប់រដូវកាលមុនក្នុងនាមជាជើងឯករងដូចគ្នាក្នុងលីគរបស់ខ្លួន ក្រុម PSV និង Galatasaray ត្រូវជួបគ្នាសម្រាប់ការប្រកួតជម្រុះយកកៅអីចែកពូល Champions League ជុំទី2 សារជាថ្មីនាយប់ថ្ងៃពុធនេះ។
\r\n\r\n\r\n\r\n
ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅទឹកដី Philips Stadion ដែលជាគូពិសេសមួយ ដោយក្រុមដែលនឹងឈ្នះ ត្រូវឡើងទៅប៉ះក្រុម Celtic ឬ Midtjylland នាខែសីហាខាងមុខសម្រាប់ការប្រកួតជុំទី3។ទោះបីជាអ្នកគាំទ្រក្រុម PSV បានខកចិត្តក្នុងការដែលក្រុមហូរឡង់បានធ្លាក់ចេញពីការប្រកួត Euro2020 ដែលក្រុមនិមួយៗមានកីឡាករចូលលេងនៅក្រុមជម្រើសជាតិផងដែរ ពេលនេះក្លឹបនឹងត្រូវស្ដារកិត្តិយសកីឡាករទាំងនោះឡើងវិញក្នុងការប្រកួតពានអឺរ៉ុបជាលក្ខណៈក្លឹប។
\r\n\r\n\r\n\r\n
ក្នុងនាមជាក្រុមខ្លាំងមួយក្នុងទ្វីបដែរ ក្រុម Galatasaray បានបាត់មុខពីការប្រកួត Champions League ស្របពេលមានការប្រកួតដោយបិទទ្វារនៅទូទាំងពិភពលោក។ ពួកគេបានចូលរួមលេងនៅវគ្គចែកពូលលើកចុងក្រោយគឺនៅឆ្នាំ2019 ដែលពេលនេះពួកគេបរាជ័យក្នុងការឡើងទៅកាន់វគ្គជម្រុះ16ក្រុម ក្នុងពូលជាមួយក្រុមខ្លាំង Real Madrid និង PSG ។ ហើយលើកនេះគ្រូបង្វឹកគឺលោក Fatih Terim ចង់ស្ដារឈ្មោះក្លឹបនេះឲ្យខ្លាំងម្ដងទៀតដូចក្នុងឆ្នាំ2013-2014 វិញ ខណៈដែលលអ្នកគាំទ្រក៏អាចចូលទស្សនាការប្រកួតឡើងវិញដែរ។
\r\n\r\n\r\n\r\n
ទាយជម្រើសកីឡាករ11នាក់ដំបូង៖
\r\nក្រុម PSV Eindhoven ៖ Drommel; Mwene, Ramalho, Boscagli, Max; Van Ginkel, Sangare; Madueke, Gotze, Vertessen; Zahavi
\r\nក្រុម Galatasaray ៖ Balaban; Yedlin, Luyindama, Ozturk, Bayram; Kara; Feghouli, Kilinc, Turan, Babel; Caglayan
\r\n\r\n
ក្រុមទាំងពីរនេះប្រាកដជាមានគ្រាប់បាល់ស៊ុតទៅវិញទៅមកមិនខានសម្រាប់ការប្រកួតរាត្រីនេះ ដោយក្រុម PSV ដឹងថានេះគឺជាឳកាសដែលពួកគេមានប្រៀបក្នុងការនាំមុខការប្រកួតជើងទី1 ។ ក្រុមម្ចាស់ផ្ទះ បានឈ្នះ4ដង ក្នុងការលេង6ដងទល់នឹងក្រុម Galatasaray កន្លងមក ដោយក្រុមទាំងពីរមិនដែលបញ្ចប់ក្នុងលទ្ធផលស្មើម្ដងឡើយ៕
\r\n\r\n\r\n\r\n
ទាយ៖ PSV Eindhoven 3-1 Galatasaray
\r\n\r\n
\r\nប្រភព៖ Sportsmole
By: Admin1