ក្លឹប Juventus ត្រូវបានគេរាយការណ៏ថាកំពុងថ្លឹងថ្លែងអំពីការផ្លាស់ប្ដូរគ្នាដែលអាចឃើញកីឡាករ Cristiano Ronaldo ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌផ្លាស់ប្ដូរជាមួយកីឡាករ Mauro Icardi របស់ក្លឹប PSG ។កីឡាករឆ្នើមសញ្ជាតិព័រទុយកាល់រូបនេះ បានឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេនៅ Juve ហើយគេកាន់តែមានអនាគតមិនច្បាស់ក្រោយពេលលោក Massimiliano Allegri កាន់តំណែងជាគ្រូបង្វឹកថ្មី។
\r\n\r\n\r\n\r\n
កុងត្រាបច្ចុប្បន្នរបស់ Ronaldo គឺបានធ្វើឲ្យគេមានប្រាក់ 3.8លានផោន ក្នុងមួយខែ ប៉ុន្តែក្លឹបយក្សរបស់លីគ Serie A នេះប្រហែលជាមិនអាចផ្ដល់កុងត្រាថ្មីដល់កីឡាករវ័យ36ឆ្នាំរូបនេះបានទៀតទេ ដោយសារតែមានការប៉ះពាល់ជាអវិជ្ជមានដោយសារតែវិបត្តិកូរ៉ូណា។ ក្លឹប Juve មានហានិភ័យក្នុងការបាត់បង់ Ronaldo ដោយគ្មានបានអ្វីមកវិញទាល់តែសោះ ដូច្នេះបើយោងតាមការចុះផ្សាយពីកាសែត L'Equipe ពួកគេបានត្រៀមខ្លួនក្នុងការផ្ដល់ឲ្យគេទៅកាន់ក្លឹប PSG សម្រាប់ប្ដូរយក Icardi វិញ បើសិនពួកគេមិនអាចបន្តកុងត្រាថ្មីទៀតទេនោះ។
\r\n\r\n\r\n\r\n
កីឡាករ Icardi ត្រូវបានក្លឹប Juventus ចង់បានជាយូរណាស់មកហើយ ដោយក្លឹបនេះបរាជ័យក្នុងការចុះកុងត្រាយកគេកាលពីរដូវក្ដៅមុន ធ្វើឲ្យគេផ្ទេរទៅកាន់ PSG បានសម្រេច។កីឡាករវ័យ28ឆ្នាំ និងជាអតីតកីឡាកររបស់ Inter Milan រូបនេះ នឹងមានផលចំណេញពីការផ្ទេរនេះ ដោយសារតែមានលក្ខខណ្ឌពិសេសមួយក្នុងកុងត្រាជាមួយ PSG មានន័យថា បើសិនក្លឹបបារាំងនេះលក់ Icardi ទៅក្លឹប Serie A ណាមួយ កីឡាករខ្សែប្រយុទ្ធរូបនេះនឹងទទួលបានប្រាក់ 12លានផោន ពី PSG ។ Icardi បានបង្ហាញខ្លួន28ប្រកួតនៅគ្រប់កម្មវិធីប្រកួតសម្រាប់ PSG នារដូវកាលមុន ដោយស៊ុតបញ្ចូលទី13គ្រាប់ និងបង្កើតឳកាស6ដងដល់មិត្តរួមក្រុម៕
\r\n\r\n\r\n\r\n
ប្រភព ៖ Sportsmole
By: Admin1