ក្រុម Dinamo Zagreb vs. Omonia នឹងជួបគ្នាសម្រាប់ការប្រកួតពាន Champions League ធ្វើឡើងនៅវេលាម៉ោង 1:០០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី20 កក្កដា 2021 នៅទឹកដីកីឡាដ្ឋាន Stadion Maksimir ។ក្រុម Dinamo Zagreb បានឈានដល់ដំណាក់កាលពីពីរនៃការប្រកួតជម្រុះដណ្ដើមកៅអីវគ្គចែកពូល Champions League នាយប់ថ្ងៃអង្គារនេះ នៅពេលក្រុម Omonai ធ្វើដំណើរទៅកាន់ទឹកដី Stadion Maksimir ។
\r\n\r\n\r\n\r\n
ក្រុមជើងឯកលីគក្រូអាតនឹងជួបជាមួយក្រុមគូប្រកួតមកពីលីគសៃព្រុស ក្រោយពួកគេបានជម្រុះយ៉ាងជោគជ័យក្នុងការប្រកួតក្នុងជុំទី1កាលពីសប្ដាហ៏មុន ឥឡូវពួកគេកំពុងនៃយកភាពខ្លាំងក្នុងលីគរបស់ខ្លួនដើម្បីប្រកួតដ៏សំខាន់ប្រចាំទ្វីបអឺរ៉ុបវិញម្ដង។
\r\n\r\nក្រោយបានឡើងដល់វគ្គ8ក្រុមកាលពីរដូវកាលមុនក្នុងការប្រកួត Europa League ដោយពួកគេមិនបានប្រកួតចាញ់ម្ដងឡើយក្នុងវគ្គចែកពូល ហើយពួកគេបានទម្លាក់ក្រុម Tottenham Hotspur ក្នុងវគ្គ16ក្រុមទៀតផង ដូច្នេះក្រុម Dinamo Zagreb មានជំនឿខ្លាំងបំផុតក្នុងការវិលចូលការប្រកួតសំខាន់ប្រចាំទ្វីបលើកនេះវិញ។
\r\n\r\n\r\n\r\n
បន្ទាប់ពីបានខកចិត្តក្នុងការប្រកួតជម្រុះជុំទី3នៅ Champions League ក្នុងរដូវកាល2020-21 ក្រុមជើងឯកលីគក្រូអាតនេះបានចូលរួមលេងវគ្គចែកពូលចំនួន4ឆ្នាំជាប់ៗគ្នាហើយ។ កាលពីថ្ងៃអង្គារសប្ដាហ៏មុន ក្រុមម្ចាស់ផ្ទះបានឡើងមកដល់ជុំទី2លើកនេះ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Valur 2-0 នៅក្នុងទឹកដី Reykjavik ក្រោយពីបានឈ្នះ 3-2 នៅទីក្រុង Zagreb ។
\r\n\r\n\r\n\r\n
ទាយជម្រើសកីឡាករ11នាក់ដំបូង៖
\r\nក្រុម Dinamo Zagreb៖ Livakovic; Ristovski, Theophile-Catherine, Lauritsen, Stefulj; Franjic; Ivanusec, Majer, Ademi, Orsic; Petkovic
\r\nក្រុម Omonia ៖ Fabiano; Abdullahi, Lang, Hubocan, Lecjaks; Bautheac, Gomez, Papoulis, Charalambous; Scepovic, Duris
\r\n\r\n
ក្រុម Dinamo បានធ្វើការនាំមុខការប្រកួតទាំងពីរជើងទល់ក្រុម Valur ដើម្បីត្រៀមខ្លួនក្នុងការប្រកួតយប់ថ្ងៃអង្គារនេះ ដូច្នេះយើងមើលឃើញថាក្រុមម្ចាស់ផ្ទះមានប្រៀប និងការវិលត្រឡប់នៃកីឡាករក្នុងក្រុមរបស់ខ្លួន។ចំណែកក្រុមភ្ញៀវវិញ នឹងមានឳកាសក្នុងការបង្កការលំបាកដល់ក្រុមគូប្រកួតរបស់ខ្លួន ដូច្នេះពួកគេយ៉ាងហោចណាស់ក៏អាចរកគ្រាប់បាល់បាន1គ្រាប់ផងដែរមុនការប្រកួតសប្ដាហ៏ក្រោយនាជើងទី2 ៕
\r\n\r\n\r\n\r\n
ទាយ៖ Dinamo Zagreb 2-1 Omonia
\r\n\r\n
\r\nប្រភព៖ Sportsmole
By: Admin1