នៅពេលចង់លេងល្បែងនៅកាស៊ីណូចូរគិតអំពីគេហទំព័រ vplay24.com ដែលជាគេហទំព័រលេងល្បែងតាមអ៊ីនធឺណិត ជាមួយនឹងល្បែងកាស៊ីណូច្រើនប្រភេទមានដូចជា ហ្គេមស្លត ការចាក់បាល់ ជល់មាន់ បាញ់ត្រី ... ក្រុមការងារយើងខ្ញុំរងចាំបម្រើសេវាកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃ។

PSG ត្រៀមផ្ដល់កុងត្រាពិសេសមួយដល់ Mbappe ទាក់ចិត្តឲ្យស្នាក់នៅបន្ត


    3 ឆ្នាំមុន

ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៏ថាកំពុងត្រៀមសំណើរថ្មីសម្រាប់កីឡាករ Kylian Mbappe ជាមួយការផ្ដល់ជូនដ៏ធំបំផុត ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យបន្តនៅក្លឹបទៀត។កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ22ឆ្នាំរូបនេះនៅក្រុម PSG នឹងផុតកំណត់នាខែមិថុនា ឆ្នាំក្រោយ ហើយត្រូវបានគេគិតថាក្លឹប Real Madrid កំពុងជំរុញក្នុងការទិញកីឡាកររូបនេះនារដូវកាលទីផ្សារខាងមុខ។

\r\n\r\n

 

\r\n\r\n

PSG អាចនឹងត្រូវបង្ខំចិត្តលក់កីឡាកររបស់ខ្លួនចេញ បើសិនពួកគេមិនអាចធ្វើឲ្យ Mbappe បន្តកុងត្រាថ្មីទេ ដែលកុងត្រាថ្មីនេះ កីឡាករវ័យក្មេងរបស់បារាំងរូបនេះទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតម្នាក់ជាមួយ Neymar ។ទោះបីជាយ៉ាងណាក្ដី កីឡាករដែលបានឈ្នះពាន World Cup រូបនេះ ត្រូវបានគេដឹងថាមិនចង់បានប្រាក់ច្រើនជាងមុននៅ PSG ឡើយ ហើយគេចង់ផ្ទេរទៅកាន់ទឹកដី Bernabeu ជំនួសវិញ ដើម្បីបំពេញបំណងប្រាថ្នារបស់គេក្នុងការប្រកួត។

\r\n\r\n

 

\r\n\r\n

Mbappe បានបរាជ័យក្នុងការជួយក្រុមជម្រើសជាតិខ្លួនសម្រាប់ប្រកួតពាន Euro2020 ទោះបីជាយ៉ាងណា គេបានស៊ុតគ្រាប់បាល់132ដង និងបង្កើតឳកាសឲ្យមិត្តរួមក្រុមបាន61ដង ក្នុងការបង្ហាញខ្លួន171ប្រកួត សម្រាប់ PSG នៅគ្រប់កម្មវិធីប្រកួត៕

\r\n\r\n

 

\r\n\r\n

ប្រភព ៖ Sportsmole

PSG ត្រៀមផ្ដល់កុងត្រាពិសេសមួយដល់ Mbappe ទាក់ចិត្តឲ្យស្នាក់នៅបន្ត

By: Admin1

★ អត្ថបទទាក់ទង ★